កញ្ចប់សកម្មភាពការងារ

កញ្ចប់សកម្មភាពការងារទី ១៖ ការធ្វើការវិភាគលើកម្មវិធីសិក្សា (សមាជិកដឹកនាំសកម្មភាព៖ UDE)
គោលបំណងនៃកញ្ចប់សកម្មភាពការងារនេះគឺធ្វើការស្ទង់មតិ វាយតម្លៃ និងវិភាគទិន្នន័យរបស់កម្មវិធី សិក្សាថ្នាក់ឧត្តមសិក្សាដែលមានស្រាប់ក្នុងសហភាពអ៊ឺរ៉ុប និងអាស៊ីក្នុងមុខជំនាញអេឡិចត្រូនិក ស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត ក៏ដូចជាកម្មវិធីសិក្សាសម្រាប់មនុស្សទូទៅ និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈការងារផ្សេងៗទៀត។
បន្ថែមពីលើនេះទៀត កញ្ចប់សកម្មភាពការងារទី១នេះ នឹងស្វែងរកនូវតម្រូវការងារក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីធានាថា និស្សិតដែលបានបញ្ចប់ការសិក្សាពីកម្មវិធីសិក្សា អនុបណ្ឌិតវិទ្យាសាស្រ្តនឹងក្លាយជាបេក្ខជនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិការងារតាមតម្រូវការនេះ។
សកម្មភាពគ្រោងទុក

A1.1 កម្មវិធីសិក្សានៅអាស៊ីដែលជាប់ពាក់ព័ន្ធនឹងជំនាញផ្សេងៗខាងលើ

A1.2 កម្មវិធីសិក្សានៅអ៊ឺរ៉ុបដែលជាប់ពាក់ព័ន្ធនឹងជំនាញផ្សេងៗខាងលើ

A1.3 កម្មវិធីសិក្សារបស់វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈការងារក្នុងជំនាញដែលជាប់ពាក់ព័ន្ធខាងលើ

A1.4 ការវិភាគលើតម្រូវការទីផ្សារការងារតាមជំនាញដែលជាប់ពាក់ព័ន្ធខាងលើ

 A1.5 ការបង្កើតនូវការវិភាគរួមមួយ

ការងារដែលត្រូវផ្តល់ជូន

D1.1 របាយការណ៍កម្មវិធីសិក្សានៅអាស៊ីដែលជាប់ពាក់ព័ន្ធនឹងជំនាញផ្សេងៗខាងលើ

D1.2 របាយការណ៍កម្មវិធីសិក្សានៅអ៊ឺរ៉ុបដែលជាប់ពាក់ព័ន្ធនឹងជំនាញផ្សេងៗខាងលើ

D1.3 របាយការណ៍លើមុខវិជ្ជាវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈក្នុងជំនាញដែលជាប់ពាក់ព័ន្ធ

D1.4 របាយការណ៍ការវិភាគលើតម្រូវការទីផ្សារការងារតាមជំនាញដែលជាប់ពាក់ព័ន្ធខាងលើ

D1.5 របាយការណ៍រួមបញ្ជូលគ្នាមួយ

កញ្ចប់សកម្មភាពការងារទី ២៖ រៀបចំបង្កើតកម្មវិធីសិក្សា និងបន្ទប់ពិសោធន៍ Digi-CHE-Labs (សមាជិកដឹកនាំសកម្មភាព៖ NTUA)
កញ្ចប់សកម្មភាពការងារទី ៣៖ ការពង្រឹង សមត្ថភាព និងសកម្មភាពតាមបណ្តាញ (អង្គភាពដឹកនាំ សកម្មភាព៖ SRU)
កញ្ចប់សកម្មភាពការងារទី ៤៖ ចាប់ផ្តើមដំណើរការវាយតម្លៃនិងចាប់ផ្តើមដំណើរការវគ្គសិក្សា
កញ្ចប់សកម្មភាពការងារទី ៥៖ ការធានាគុណភាពនិងការត្រួតពិនិត្យ (សមាជិកដឹកនាំសកម្មភាព៖ NG)
កញ្ចប់សកម្មភាពការងារទី ៦៖ សកម្មភាពផ្សព្វផ្សាយ និងការទាញយកផលប្រយោជន៍ (សមាជិកដឹកនាំសកម្មភាព៖HUS)
កញ្ចប់សកម្មភាពការងារទី ៧៖ ការគ្រប់គ្រង និងសម្របសម្រួល (សមាជិកដឹកនាំសកម្មភាព៖ NTUA)

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង