អំពីគម្រោង

នវានុវត្ត

នវានុវត្តនៃគម្រោងនេះគឺ មានគោលបំណងបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ថ្មី នៅក្នុងកម្មវិធីសិក្សាជាក់លាក់មួយដែលយើងហៅថា “ ទស្សនទានជាន់ខ្ពស់នៃឧស្សាហកម្មនាពេលអនាគត” ដែលតម្រូវឱ្យគ្រឹះស្ថានឧត្តមសិក្សាជាដៃគូនៅក្នុងគម្រោងបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ថ្មី ។
Digi-CH Asia មានគោលបំណងបង្ហាញពីភាពខ្វះខាតនៃកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តថ្មី និងតម្រូវការក្នុងការបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ថ្មី ព្រមទាំងបង្កើនគុណវុឌ្ឍិបុគ្គលិក និងអ្នកជំនាញដែលជួយពង្រឹងឧស្សាហកម្មក្នុងស្រុក និងផ្តល់ឱ្យសង្គមនូវឥទ្ធិផលយូរអង្វែងក្នុងការកែលម្អប្រព័ន្ធអប់រំរបស់គ្រឹះស្ថានឧត្តមសិក្សាជាដៃគូនៅក្នុងគម្រោង។ គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីធានាថាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្មី មានលក្ខណៈនវានុវត្តយ៉ាងពិតប្រាកដ និងស្របតាមតម្រូវការជាក់ស្តែងនៅក្នុងតំបន់។

គោលបំណងជាក់លាក់

គោលបំណងជាក់លាក់នៃគម្រោង Digi-CH Asia ផ្តោតលើ៖
ការលើកកម្ពស់ការអភិវឌ្ឍកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តថ្មីប្រកបដោយនវានុវត្តក្នុងវិស័យអេឡិចត្រូនិក ម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត។ សរុបមកគម្រោងនេះ ជួយកសាងសមត្ថភាពគ្រឹះស្ថានឧត្តមសិក្សារបស់បណ្តាប្រទេសជាដៃគូ និងកែលម្អកម្រិតសមត្ថភាពតាមជំនាញនិងការផ្លាស់ប្តូរចំណេះដឹងដើម្បីលើកកម្ពស់ឧត្តមានុវត្តនៅក្នុងមុខវិជ្ជានានារវាងសហគមន៍អឺរ៉ុប (EU) និងគ្រឹះស្ថានឧត្តមសិក្សាដៃគូ (PC-HEIs)
ការលើកកម្ពស់កិច្ចសហការ និងការផ្លាស់ប្តូរចំណេះដឹង និងឧត្តមានុវត្តន៍ នៅតាមមុខវិជ្ជាទាំងឡាយរវាងសហគមន៍អឺរ៉ុប និងគ្រឹះស្ថានឧត្តមសិក្សាជាដៃគូ។

ការបង្កើតកិច្ចសហការរួមមួយ ដែលអាចប្រតិបត្តិបាន និងផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការនេះជាមួយនឹងផលិតផលក្នុងតំបន់ និងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់ ក្នុងគោលបំណងផ្តល់ជូននូវតម្រូវការរបស់បុគ្គល ម្នាក់ៗ តម្រូការក្នុងការបណ្តុះបណ្តាលបន្ថែម និង

បង្កើនឱកាសការងាររបស់និស្សិតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត(MSc) ដែលបានបញ្ចប់ការសិក្សា។

ក្រុមគោលដៃរបស់គម្រោង

Digi-CHE-Asia នឹងផ្តល់អត្ថប្រយោជន៍ជូនដល់បុគ្គលចំនួន ២ក្រុមធំៗតាមរយៈ ៖
អ្នកជំនាញឯកទេសផ្នែកអបរំ និងបុគ្គលិករដ្ឋបាលដែលបម្រើការងារក្នុងគ្រឹះស្ថានឧត្តមសិក្សានានារបស់ប្រទេសជាដៃគូក្នុងគម្រោងនេះ៖
ការធ្វើការសកម្មភាពវាយតម្លៃនានា
ការផ្លាស់ប្តូរឧត្តមានុវត្តន៍ និងចំណេះដឹងពីដៃគូសហភាពអឺរ៉ុប
ការបណ្តុះបណ្តាលតាមរយៈទស្សនកិច្ចសិក្សានៅអឺរ៉ុប និងអាស៊ី
តាមរយៈការអភិវឌ្ឍកម្មវិធីសិក្សា និងវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈការងារផ្សេងៗ
តាមរយៈការបង្កើត បន្ទប់ពិសោធន៍ (Digi-CHE-Lab) ក្នុងគ្រឹះស្ថានឧត្តមសិក្សានានារបស់ប្រទេសជាដៃគូដែលបំពាក់នូវបរិក្ខា ចាំបាច់ដើម្បីដំណើរការកម្មវិធីសិក្សា និងធ្វើការស្រាវជ្រាវក្នុងវិស័យដែលមាន ប្រយោជន៍។
និស្សិតនៅតាមកម្រិតជាតិ និងកម្រិតតំបន់
ការចូលរួមក្នុងក្រុមពិភាក្សា
ជួបជាមួយនិយោជកដែលមានសក្តានុពលនៅក្នុងកម្មវិធីផ្តល់ព័ត៌មាន
ការចូលរួមក្នុងការផ្តល់ការបណ្តុះបណ្តាលកម្មវិធីផ្សេងៗ
ឱកាសចុះកម្មសិក្សាយ៉ាងតិច មួយខែក្នុងក្រុមហ៊ុនឧស្សាហកម្មកម្មន្តសាល និងបច្ចេកវិទ្យាខ្ពស់នៅក្នុងតំបន់
ការចូលរួមក្នុងវគ្គសិក្សាបណ្តុះបណ្តាលវិជ្ជាជីវៈ
លើសពីនេះទៅទៀត គម្រោងនេះនឹងផ្តល់ផលប្រយោជន៍ដល់អ្នកជាប់ពាក់ព័ន្ធទាំងអស់តាមរយៈរយៈការផ្សព្វផ្សាយគម្រោងលទ្ធផលគម្រោងចុងក្រោយ។ អ្នកជាប់ពាក់ព័ន្ធក្នុងគម្រោងនេះរួមមាន៖ គ្រឹះស្ថានឧត្តមសិក្សាដទៃទៀតដែលមានមហាវិទ្យាល័យជាប់ពាក់ព័ន្ធ អ្នកជំនាញផ្នែកអប់រំ បុគ្គលិកផ្នែកអប់រំ និស្សិត អ្នកស្រាវជ្រាវ អ្នកជំនាញសមាគម ឬ បណ្តាញនៃគ្រឹះស្ថានឧត្តមសិក្សា ស្ថាប័នស្រាវជ្រាវ និងអ្នកផ្តល់ការ បណ្តុះបណ្តាលផ្នែកវិជ្ជាជីវៈ។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង