សាកលវិទ្យាល័យ អេវូរ៉ា ជាសាកលវិទ្យា ល័យរដ្ឋមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៥៥៩ និងមានរចនាសម្ព័ន្ធចែកចេញជា បួនមហាវិទ្យាល័យរួមមាន មហាវិទ្យាល័យសិល្បៈ មហាវិទ្យាល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមហាវិទ្យាល័យគិលានុបដ្ឋាក។ សាកលវិទ្យាល័យនេះមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤១ជំនាញ និងថ្នាក់ក្រោយបរិញ្ញាបត្រចំនួន ១២០ជំនាញ។ ការងារស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យនេះបានធ្វើសកម្មភាពលើផ្នែកជាច្រើនតាមរយៈបណ្តុំកិច្ចការស្រាវជ្រាវចំនួន ១៤ ដែលបណ្តុំការងារទាំងនោះបានរួម បញ្ជូលក្នុងកិច្ចការងារ ត្រួតពិនិត្យជាលក្ខណៈអន្តរជាតិតាមការគ្រប់គ្រងរបស់អ្នកសម្របសម្រួលក្នុងវិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហ គមន៍នានា ដែលទំនាក់ទំនងនេះត្រួវបានធ្វើឡើងក្នុងរូបភាពជាការបង្កើតបណ្តាញការងារ និងការផ្សព្វផ្សាយឬចែករំលែកចំណេះដឹងតាមរយៈការចូលរួមក្នុងវិទ្យាសាស្រ្ត និងឧទ្យានបច្ចេកវិទ្យា (Science and Technology Park) ក៏ដូចជាតាមរយៈការបង្កើតបទប្បញ្ញត្តិ និងកិច្ចសន្យាសម្រាប់ផ្គត់ផ្គង់សេវាកម្មនានា ក្នុងរូបភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ មជ្ឈមណ្ឌល ឬវិទ្យាស្ថានផ្សេងៗជាដើម។ ផ្នែកសំខាន់ៗរបស់ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) រួមមានដូចជា ក្សេត្រសាស្រ្ត និងជីវចម្រុះ ភូគព្ពសាស្រ្តបរិស្ថាន វិទ្យាសាស្រ្តដី សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ និងបញ្ញាសិប្បនិមិ្មត វិទ្យាសាស្រ្តសង្គមនិងនយោបាយ ប្រវត្តិសាស្រ្តសិល្បៈ វិទ្យាសាស្រ្តវប្បធម៌ គណិតវិទ្យាអនុវត្ត ភាសាវិទ្យា និងអក្សរសាស្រ្ត និងការ ថែរទាំសុខភាព។ គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាង១៥០ បានអនុវត្តន៍តាមរយៈការចូលរួមសហការជាដៃគូក្នុងកម្រិតជាតិ និងអន្តរជាតិ ដែលចូលរួមឧបត្ថម្ភដោយ FP7 និង H2020 និង FCT ក៏ដូចជាចូលរួមឧបត្ថម្ភ ដោយវិស័យឯកជនផងដែរ។
សាកលវិទ្យាល័យ អេវូរ៉ា (ប្រទេសព័រទុយហ្កាល់)
- consortium
- ចុចដង៖ 4076