សាកលវិទ្យាល័យវិទ្យាសាស្រ្ត ហេ (វៀតណាម)

ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ១៩៥៧ មក Hue University (HU) បានរៀបចំនិងបង្កើតជាគ្រឹះស្ថានឧត្តមសិក្សាស្នូលមួយក្នុងប្រទេសវៀតណាម ដែលផ្តោតសំខាន់លើជំនាញស្រាវជ្រាវ។ តាមរយៈការបង្រៀននិស្សិតដែលមានសមត្ថភាព និងផលិតនូវធនធានមនុស្សដែលមានសក្កានុពលក្នុង វិស័យការងារ វិស័យឧស្សាហកម្ម និងទំនើបកម្មក្នុងប្រទេសវៀតណាម សាកលវិទ្យាល័យ Hue មានភាពជោគជ័យគួរឱ្យកត់សម្គាល់ដោយរក្សាបាននូវ 

កេរ្តិ៍ឈ្មោះខ្លួនជាសាកលវិទ្យាល័យឆ្នើមមួយក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗទៀត។ នាពេលបច្ចុប្បន្ននេះ HU មានមហាវិទ្យា ល័យធំៗ ចំនួន ៨រួមមាន៖ វិទ្យាសាស្រ្ត អប់រំ ឱសថសាស្រ្ត កសិកម្ម និងព្រៃឈើ សេដ្ឋកិច្ច ភាសាបរទេស សិល្បៈ និងនីតិសាស្រ្ត និងមហាវិទ្យាល័យពីរតូចៗទៀតរួមមាន ទេសចរណ៍ និងការអប់រំកាយ ក្នុងរចនាសម្ព័ន្ធរួមមួយ។ សាកលវិទ្យាល័យវិទ្យាសាស្រ្ត ហេ (HU) ជាស្ថាប័នរដ្ឋមួយសម្រាប់បម្រើអោយផ្នែកវិទ្យាសាស្រ្តផងដែរ។ HU មាននិស្សិតសរុបប្រហែល ៥០០០០ នាក់ ក្នុងនោះមានសិស្សានុសិស្សឆ្នើមមកពីថ្នាក់វិទ្យាល័យសម្រាប់ត្រៀមចូលមហាវិទ្យាល័យចំនួន ២០០នាក់ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន ៥០០នាក់ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤២០០០នាក់ និស្សិតថ្នាក់អនុបណ្ឌិតចំនួន៤០០០នាក់ និស្សិតថ្នាក់បណ្ឌិតចំនួន ៣៥០នាក់ និងនិស្សិតអន្តរជាតិជាង២០០នាក់ថែមទៀត។ បច្ចុប្បន្ននេះ មានចំនួនបុគ្គលិកសរុបចំនួនជាង ៣៨០០នាក់ រួមមានទាំងសាស្រ្តាចារ្យដែលមានចំនួន២៥០នាក់ និងបណ្ឌិតចំនួន ៤៥០នាក់ អនុបណ្ឌិត ១២០០នាក់ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ១៨០០នាក់។ ក្នុងដំណើរការសិក្សាក្នុងប្រទេស សាកលវិទ្យាល័យ HU ជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលបានជោគជ័យក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សាជាលក្ខណៈអន្តរជាតិផងដែរ។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង