សាកលវិទ្យាល័យ ដាណាង (ប្រទេសវៀតណាម)

សាកលវិទ្យាល័យ ដាណាង ជាសាកលវិទ្យាល័យធំបំផុតក្នុងភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ សាកលវិទ្យាល័យ នាពេលបច្ចុប្បន្ននេះជាសាកលវិទ្យាល័យសំខាន់មួយសម្រាប់ជាតិ និងជាស្ថាប័ននាំមុខគេខាងបណ្តុះបណ្តាល និងជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងផ្នែកស្រាវជា្រវ និងបច្ចេកវិទ្យាក្នុងប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យមាននិស្សិតប្រហែល ជា៦០០០០នាក់ ក្នុងនោះ ៤០០០០នាក់បានបញ្ចប់ការសិក្សាជាស្ថាពរ) និង សាស្រ្តាចារ្យអ្នកស្រាវជ្រាវ និងបុគ្គលិកផ្សេងៗទៀតចំនួន ចំនួន ២៤៧២ នាក់។ សាកលវិទ្យា ល័យ ជាសមាជិកដៃគូនៃសាកលវិទ្យា ល័យបច្ចេកទេស (Technical University) ដែលបានចូលរួមក្នុងកម្មវិធីសម្ព័ន្ធភាពអប់រំវិស្វកម្មឧត្តមសិក្សា (Higher Engineering Education Alliance Program :HEEAP)។

កម្មវិធីនេះជួយនិស្សិតក្នុងប្រទេសវៀតណាម បង្កើនសម្ថភាពនិងបទពិសោធន៍ផ្នែក Software និងសេវាកម្ម ដែលវិស្វករជុំវិញពិភពលោកពឹងផ្អែកលើ និងយល់ដឹងពីការរួមបញ្ជូលទាំងការរក្សាទុក Software, Hardware បង្កើតនិងបញ្ជាក់ IP ដំឡើងអង្គចងចាំ វិធីសាស្រ្តក្នុងការតម្លើង និងការបង្កើតសេវាដែលអាចប្រើប្រាស់បានដើម្បីធ្វើការផ្សំគ្នារវាង circuits និង silicon ដែលគេអាចរកឃើញភាគច្រើនក្នុងឧបករណ៍អេឡិចត្រូនិចនានា។

នាពេលថ្មីៗនេះ សាកលវិទ្យាល័យ UD បានកំពុងតែពង្រឹង និងបង្កើនគុណភាពអប់រំផ្ទៃក្នុង ការអភិវឌ្ឍ និងធ្វើទំនើបកម្មកម្មវិធីសិក្សា និងនវានុវត្តន៍សម្រាប់បង្កើនសមត្ថភាពនិស្សិត ក៏ដូចជាបង្កើនគុណភាពបង្រៀនផងដែរ។ សាកលវិទ្យាល័យបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃនៃមិត្តភាព និងច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព និងបំពេញការងារប្រកបដោយគុណភាពវិជ្ជាជីវៈ (Quality-Devotion-Professional Effectiveness-Creation and Friendliness) មានគោលបំណងប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យមួយដែលឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់នូវជំនាញជាច្រើនក្នុងវិស័យ វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និងឱសថសាស្រ្ត។ គោលបំណងមួយទៀតដែលសាកលវិទ្យាល័យចង់ចាប់យកនោះគឺប្រែក្លាយខ្លួនអោយទៅជាមជ្ឈមណ្ឌលផ្សារភ្ជាប់ទំនាក់ទំនងផ្នែកស្រាវជា្រវ និងអភិវឌ្ឍថ្នាក់ជាតិ និងក្នុងឆាកអន្តរជាតិផងដែរ។

សាកលវិទ្យាល័យបច្ចេកវិទ្យានិងអប់រំ (UTE-UD) ជាសាកលវិទ្យាល័យសាខារបស់សាកលវិទ្យាល័យ។ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យានិងអប់រំ (UTE-UD) នាពេលបច្ចុប្បន្ននេះមានសាស្ត្រាចារ្យចំនួន ២៥០នាក់សម្រាប់បម្រើសេវាអប់រំដល់សិស្សនិស្សិតចំនួន ១៧ជំនាញក្នុងវិស័យវិស្វកម្ម ដូចជាវិស្វកម្មមេកានិក វិស្វកម្មមេកាត្រូនិក បច្ចេកវិទ្យាមនុស្សយន្ត និងព័ត៌មានវិទ្យា។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង