សាកលវិទ្យាល័យបាតដំបង (កម្ពុជា)

សាកលវិទ្យាល័យបាត់ដំបងជាសាកលវិទ្យាល័យរដ្ឋមួយនៅ ក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ ដើម្បីផ្តល់ឱកាសដល់និស្សិតដែលរស់នៅក្នុងតំបន់ជនបទ ជាពិសេសនិស្សិតដែលកំពុងរស់នៅក្នុងភូមិភាគពាយព្យនៃប្រទេសកម្ពុជា បានសិក្សាក្នុងគ្រឹះស្ថានឧត្តមសិក្សា ក្នុងគោលបំណងអភិវឌ្បន៍ធនធានមនុស្សក្នុងវិស័យការងារ ក៏ដូចជាអភិវឌ្ឍសហគមន៍ និងរួមចំណែកកាត់បន្ថយគម្លាតនៃគុណភាពអប់រំក្នុងទីជនបទនិងទីក្រុង។ សាកលវិទ្យាល័យបាត់ដំបងបានកំណត់នូវគោលដៅគោលមួយគឺ អប់រំអ្នកដឹកនាំសម្រាប់ថ្ងៃស្អែក ជាមួយការលើកកម្ពស់គ្រប់វិស័យតាមរយៈការអប់រំនិងអនុវត្ត។ សាកលវិទ្យាល័យបាតដំបងធ្វើការយ៉ាងជិតស្និតជាមួយសហគមន៍ក្នុងតំបន់ រាជរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុន និង

សាកលវិទ្យាល័យផ្សេងៗទៀតក្នុងប្រទេស និងក្នុងពិភពលោក។ សាកលវិទ្យាល័យបាត់ដំបងមានមហាវិទ្យាល័យចំនួន ៥ និងវិទ្យាស្ថាន១ ដូចជា៖(១) មហាវិទ្យាល័យពាណិជ្ចសាស្រ្តនិងទេសចរណ៍ (២) មហាវិទ្យាល័យកសិកម្មនិងគីមីអាហារ (៣) មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ (៤) មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ (៥) មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និង (៦) វិទ្យាស្ថានភាសាបរទេស។ សាកលវិទ្យាល័យបាត់ដំបង មាននិស្សិតជាង ២៥០០នាក់ដែលកំពុងសិក្សាក្នុងថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ។ សាកលវិទ្យាល័យបាត់ដំបង មានក្តីរំពឹងទុកថាការចូលរួមក្នុង គម្រោងផ្សេងៗនឹងអាចធ្វើអោយសាកលវិទ្យាល័យបាត់ដំបងមានភាពល្បីល្បាញ ក្នុងប្រទេសនិងលើឆាកអន្តរជាតិ ព្រមទាំងផ្តល់ឱកាសឱ្យសាស្រ្តាចារ្យ និងនិស្សិតក្នុងសាកលវិទ្យាលយ័បាត់ដំបងក្លាយខ្លួនទៅជាធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើចំណេះដឹងនិងអភិវឌ្ឍសហគមន៍។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង