សាកលវិទ្យាល័យចំប៉ាសក្តិ (ប្រទេសឡាវ)

សាកលវិទ្យាល័យចំប៉ាសក្តិ ចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ២០០២ និងត្រូវបានទទួលស្គាល់ជាសាខាមួយរបស់សាកលវិទ្យាល័យរដ្ឋក្នុងប្រទេសឡាវ។ សាកលវិទ្យាល័យ នេះជាឈ្មោះថ្មីរបស់សាកលវិទ្យាល័យដែលត្រូវបានកែប្រែក្នុងឆ្នាំ២០០៤។ សាកលវិទ្យាល័យនេះមានទីតាំងនៅក្នុងទីក្រុងប៉ាកសេ Pakse ខេត្តចំប៉ាសក្តិ Champasack ដែលជាទីក្រុងដែលមានប្រជាប្រិយភាពជាប់ ចំណាត់ថ្នាក់ទី២នៅក្នុងប្រទេស។ សាកលវិទ្យាល័យនេះមានចក្ខុវិស័យអភិវឌ្ឍន៍ខ្លួនអោយក្លាយទៅជាមជ្ឈមណ្ឌលអប់រំ ស្រាវជ្រាវ និងសេវាកម្មបច្ចេកវិទ្យា ក្នុងប្រទេសឡាវ។ សាកលវិទ្យាល័យ Champasack ដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសជូនដល់ប្រជាពលរដ្ឋទទួលបានការអប់រំថ្នាក់ឧត្តមសិក្សាក្នុងបណ្តាខេត្តក្នុង ភូមិភាគខាងត្បូងនៃប្រទសឡាវព្រមទាំង អប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់វប្បធ៌មដ៏ស្រស់ត្រកាលរបស់ប្រទេសខ្លួននិងប្រជាជន ព្រមទាំងសង្គមជាតិផងដែរ។ សាកលវិទ្យាល័យ Champasack ផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២៧ក្នុងមហាវិទ្យាល័យចំនួន ៦រួមមាន មហាវិទ្យាល័យកសិកម្មនិងព្រៃឈើ មហាវិទ្យាល័យអប់រំ មហាវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្រ្តធម្មជាតិ និងមហាវិទ្យាល័យនីតិសាស្រ្ត។ ថ្នាក់ក្រោយបរិញ្ញាបត្រចំនួន ២នឹងត្រូវដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០នេះជាផ្លូវការ។ ក្នុងនោះរួមមានថ្នាក់អនុបណ្ឌិត MSc ដែលស្ថិតនៅក្រោមគម្រោង SFARM of Erasmus+ programes និងថ្នាក់អនុបណ្ឌិត អគ្គីសនី។ សាកលវិទ្យាល័យ Champasack មានបុគ្គលិកសរុបចំនួន ៤២៦នាក់ ក្នុងនោះ ៣៥៩នាក់ជាបុគ្គលិកផ្នែកបង្រៀន និង៤៤នាក់ជាបុគ្គលិករដ្ឋបាល (ស្ថិតិឆ្នាំ២០១៩)។ នាពេលបច្ចុប្បន្ននេះនិស្សិតសរុប ៦០៦៦នាក់កំពុងសិក្សាក្នុងថ្នាក់បរិញ្ញាបត្រ។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង