សាកលវិទ្យាល័យសុវណ្ណខេត្ត

 

សាកលវិទ្យាល័យសុវណ្ណខេត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ ដើម្បីបំពេញតម្រូវការ ក្នុងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាក្នុងប្រទេសឡាវ ហើយសាកលវិទ្យាល័យនេះមានទីតាំងក្នុងទីក្រុង Naxeng ស្រុក Kaison phomvihean ខេត្ត Sovannakhet ប្រទេសឡាវ។ ការបង្កើតសាកលវិទ្យាល័យនេះជាផ្នែកមួយរបស់គោលនយោបាយអភិវឌ្បន៍កិច្ចសហប្រតិបត្តិការក្រៅប្រទេសរបស់រាជរដ្ឋាភិបាលឡាវក្នុងការបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេស។ យុទ្ធសាស្រ្តនេះគឺកាត់បន្ថយភាពក្រីក្រ សុវត្ថិភាពចំណីអាហារ អភិវឌ្ឍន៍សេដ្ឋកិច្ច និងចូលរួមចំណែកក្នុងការងារប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន។ សាកលវិទ្យាល័យ Sovannakhet មាន៨មហាវិទ្យា ល័យដូចជា មហាវិទ្យាល័យកសិកម្ម និងបរិស្ថាន មហាវិទ្យាល័យពាណិជ្ជសាស្រ្ត មហាវិទ្យាល័យអក្សរសាស្រ្ត និងមនុស្សសាស្រ្ត មហាវិទ្យាល័យចំណីអាហារ មហាវិទ្យាល័យអប់រំ មហាវិទ្យា ល័យវិទ្យាសាស្រ្តធម្មជាតិ មហាវិទ្យាល័យព័ត៌មានបច្ចេកវិទ្យា និងមហាវិទ្យាល័យវិស្វ កម្ម។នាពេលបច្ចុប្បន្ននេះសាកលវិទ្យាល័យ Sovannakhet ផ្តល់ជូននូវថ្នាក់អនុបណ្ឌិតចំនួន ២ជំនាញ ដែលមួយកម្មវិធីក្នុងចំណោមកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតនេះជាកម្មវិធីសិក្សាអន្តរជាតិដែលសិក្សានិងបង្រៀនជាភាសាអង់គ្លេស។ សាកលវិទ្យាល័យ Sovannakhet ជាសាកលវិទ្យាល័យដែលមិនស្វែងរកប្រាក់ចំណេញឡើយ។ សាកលវិទ្យាល័យនេះមានឆន្ទៈក្នុងការលើកកម្ពស់ ការផ្តល់ការអប់រំជូនប្រជាពលរដ្ឋឡាវគ្រប់ជាន់ថ្នាក់ កាត់បន្ថយភាពក្រីក្រ កាត់បន្ថយភាពគ្មានអនាម័យក្នុងចំនីអាហារតាមរយៈការផ្តល់ជូនវគ្គបណ្តុះបណ្តាលជូនកសិករនានា។ សាកលវិទ្យាល័យ Sovannakhet មានគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពសិក្សារបស់យុវជន ពង្រឹងវិន័យនិងបទបញ្ញត្តិក្នុងវិស័យអប់រំឱ្យមានភាពជឿនលឿន លើកកម្ពស់វប្បធម៌និងការច្នៃប្រឌិតខ្លួនឱ្យក្លាយទៅជាមជ្ឈមណ្ឌលគោលក្នុងប្រទេស។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង