តាំងពីឆ្នាំ ១៩៨៥ មក មន្ទីរពិសោធន៍ Microprocessors Laboratory and Digital Systems Lab (MicroLab) មានជំនាញរៀបចំ និងអនុវត្តលើបច្ចេកវិទ្យា និងប្រពន្ធ័គ្រប់គ្រងបច្ចេកវិទ្យា (ASIC, FPGA និងកម្រិតប្រព័ន្ធ)។ មន្ទីរពិសោធន៍នេះ ជាបន្ទប់ពិសោធន៍ផ្លូវការរបស់មហាវិទ្យាល័យវិស្វកម្ម ផ្នែកបច្ចេកវិទ្យា និងកុំព្យូទ័ររបស់ សាកវិទ្យាល័យបច្ចេទេសជាតិអាថែន (NTUA)។ MicroLab នេះមានបទពិសោធន៍ច្រើន លើការបង្កើតផ្នែករឹង (Hardware) និងផ្នែកទុន (Software) អនុវត្តប្រព័ន្ធ DSP បច្ចេកវិទ្យាជាន់ខ្ពស់ក្នុងការធ្វើសំយោគ។ បន្ទប់ពិសោធន៍នេះបានចូលរួម ចំណែកក្នុងគម្រោងជាច្រើន ក្នុង ការបង្កើត និងអភិវឌ្ឍន៍នូវការងារទទួលទិន្នន័យ និងដំណើរការនៃប្រព័ន្ធនានា បរិក្ខាទូរគមនាគមន៍ ប្រព័ន្ធបច្ចេកវិទ្យាឧស្សាហកម្ម ការបំលែងទិន្នន័យ និងកម្មវិធី បច្ចេកវិទ្យាវេជ្ជសាស្រ្តជាដើម។ នាពេលបច្ចុប្បន្ន MicroLab បានបន្តសកម្មភាពយ៉ាងសកម្មលើការស្រាវជ្រាវក្នុងផ្នែកផ្សេងៗទៅលើភាពត្រឹមត្រូវ លើការបញ្ជូនទិន្នន័យ ការរក្សាទុកទិន្នន័យ វដ្តនៃប្រតិបត្តិការនៃប្រពន្ធ័ផ្សេងៗ។ ក្នុងចំណោមសកម្មភាពទាំងអស់ក្នុងបន្ទប់ពិសោធន៍នេះ ការបង្កើតបច្ចេកវិទ្យាដែលប្រើប្រាស់ថាមពលទាប បច្ចេកវិទ្យាដែលមានអង្គចងចាំខ្ពស់ បច្ចេកវិទ្យាដែលមានភាពធន់នឹងការងារខូច និងគំរូទិន្នន័យផ្សេងៗទៀតបានរួមបញ្ជូលក្នុងបច្ចេកវិទ្យាណាណូម៉េត្រ។ មន្ទីរពិសោធន៍ MicroLab ថ្មីៗនេះបានចូលរួមក្នុងគម្រោងចំនួន ៤៥ ក្នុងប្រទេស និងក្នុងសហភាពអឺរ៉ុប និងបានទទួលពានរង្វាន់ឆ្នើមក្នុងការងារច្នៃប្រឌិតខ្ពស់លើវិស័យឧស្សាហកម្ម (Intel IBM) និងស្ថាប័នផ្សេងៗទៀត។ MicroLab ជាសមាជិកមួយក្នុង HiPEAC’s “Reconfigurable Platform Cluster” និង “ArtistDesign- Embedded Systems”។
សាកវិទ្យាល័យបច្ចេទេសជាតិ អាថែន
- consortium
- ចុចដង៖ 4660