Novel Group គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់ និងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយដែលផ្តល់ជូននូវសេវាកម្មជាកញ្ចប់នូវវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ និងធ្វើសកម្មភាពផ្សព្វផ្សាយឱកាសការងារ និងអភិវឌ្ឍសហគ្រិនភាពក្នុងសហគមន៍អឺរ៉ុប សម្រាប់ស្ថាប័ន ក្រុមហ៊ុនឯកជនក្នុងប្រទេសផងដែរ។ លើសពីនេះទៀត Novel Group បានធ្វើសកម្មភាពស្រាវជ្រាវ រៀបចំបង្កើត និងអនុវត្តយុទ្ធសាស្រ្តអាជីវកម្មបច្ចេកវិទ្យាព័ត៌ក្នុងគោលបំណងធ្វើអោយក្រុមហ៊ុនមានការរីកចំរើន។ Novel Group មានគោលបំណងអភិវឌ្ឍន៍ចំណេះដឹង និងបទពិសោធន៍ក្នុងផ្នែកនានា លើវិស័យសេដ្ឋកិច្ច ក្នុងតំបន់ និងឆាកអន្តរជាតិ។ ចក្ខុវិស័យរបស់ Novel Group នៅតែបន្តបណ្តាក់ទុនលើការធ្វើការងារស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) ក្នុងបរិបទអន្តរជាតិ និង សហការជាមួយដៃគូរផ្សេងៗ និងធ្វើការងាររួមគ្នាជាមួយអ្នកជំនាញផ្នែកស្រាវជ្រាវកម្រិតអន្តរជាតិជាច្រើន។

សាកលវិទ្យាល័យ អេវូរ៉ា ជាសាកលវិទ្យា ល័យរដ្ឋមួយដែលបានបង្កើតឡើងក្នុងឆ្នាំ ១៥៥៩ និងមានរចនាសម្ព័ន្ធចែកចេញជា បួនមហាវិទ្យាល័យរួមមាន មហាវិទ្យាល័យសិល្បៈ មហាវិទ្យាល័យវិទ្យាសាស្រ្តនិង បច្ចេកវិទ្យា មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមហាវិទ្យាល័យគិលានុបដ្ឋាក។ សាកលវិទ្យាល័យនេះមានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤១ជំនាញ និងថ្នាក់ក្រោយបរិញ្ញាបត្រចំនួន ១២០ជំនាញ។ ការងារស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យនេះបានធ្វើសកម្មភាពលើផ្នែកជាច្រើនតាមរយៈបណ្តុំកិច្ចការស្រាវជ្រាវចំនួន ១៤ ដែលបណ្តុំការងារទាំងនោះបានរួម បញ្ជូលក្នុងកិច្ចការងារ ត្រួតពិនិត្យជាលក្ខណៈអន្តរជាតិតាមការគ្រប់គ្រងរបស់អ្នកសម្របសម្រួលក្នុងវិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់។ អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយសហ គមន៍នានា ដែលទំនាក់ទំនងនេះត្រួវបានធ្វើឡើងក្នុងរូបភាពជាការបង្កើតបណ្តាញការងារ និងការផ្សព្វផ្សាយឬចែករំលែកចំណេះដឹងតាមរយៈការចូលរួមក្នុងវិទ្យាសាស្រ្ត និងឧទ្យានបច្ចេកវិទ្យា (Science and Technology Park) ក៏ដូចជាតាមរយៈការបង្កើតបទប្បញ្ញត្តិ និងកិច្ចសន្យាសម្រាប់ផ្គត់ផ្គង់សេវាកម្មនានា ក្នុងរូបភាពជាដៃគូជាមួយក្រុមហ៊ុនឯកជន សាកលវិទ្យាល័យ មជ្ឈមណ្ឌល ឬវិទ្យាស្ថានផ្សេងៗជាដើម។ ផ្នែកសំខាន់ៗរបស់ការស្រាវជ្រាវ និងការអភិវឌ្ឍ (R&D) រួមមានដូចជា ក្សេត្រសាស្រ្ត និងជីវចម្រុះ ភូគព្ពសាស្រ្តបរិស្ថាន វិទ្យាសាស្រ្តដី សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វិទ្យាសាស្រ្តកុំព្យូទ័រ និងបញ្ញាសិប្បនិមិ្មត វិទ្យាសាស្រ្តសង្គមនិងនយោបាយ ប្រវត្តិសាស្រ្តសិល្បៈ វិទ្យាសាស្រ្តវប្បធម៌ គណិតវិទ្យាអនុវត្ត ភាសាវិទ្យា និងអក្សរសាស្រ្ត និងការ ថែរទាំសុខភាព។ គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាង១៥០ បានអនុវត្តន៍តាមរយៈការចូលរួមសហការជាដៃគូក្នុងកម្រិតជាតិ និងអន្តរជាតិ ដែលចូលរួមឧបត្ថម្ភដោយ FP7 និង H2020 និង FCT ក៏ដូចជាចូលរួមឧបត្ថម្ភ ដោយវិស័យឯកជនផងដែរ។

សាកលវិទ្យាល័យ ដាណាង ជាសាកលវិទ្យាល័យធំបំផុតក្នុងភូមិភាគកណ្តាលនៃប្រទេសវៀតណាម។ សាកលវិទ្យាល័យ នាពេលបច្ចុប្បន្ននេះជាសាកលវិទ្យាល័យសំខាន់មួយសម្រាប់ជាតិ និងជាស្ថាប័ននាំមុខគេខាងបណ្តុះបណ្តាល និងជាមជ្ឈមណ្ឌលផ្តល់ចំណេះដឹងផ្នែកស្រាវជា្រវ និងបច្ចេកវិទ្យាក្នុងប្រទេសវៀតណាម។ នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យមាននិស្សិតប្រហែល ជា៦០០០០នាក់ ក្នុងនោះ ៤០០០០នាក់បានបញ្ចប់ការសិក្សាជាស្ថាពរ) និង សាស្រ្តាចារ្យអ្នកស្រាវជ្រាវ និងបុគ្គលិកផ្សេងៗទៀតចំនួន ចំនួន ២៤៧២ នាក់។ សាកលវិទ្យា ល័យ ជាសមាជិកដៃគូនៃសាកលវិទ្យា ល័យបច្ចេកទេស (Technical University) ដែលបានចូលរួមក្នុងកម្មវិធីសម្ព័ន្ធភាពអប់រំវិស្វកម្មឧត្តមសិក្សា (Higher Engineering Education Alliance Program :HEEAP)។

កម្មវិធីនេះជួយនិស្សិតក្នុងប្រទេសវៀតណាម បង្កើនសម្ថភាពនិងបទពិសោធន៍ផ្នែក Software និងសេវាកម្ម ដែលវិស្វករជុំវិញពិភពលោកពឹងផ្អែកលើ និងយល់ដឹងពីការរួមបញ្ជូលទាំងការរក្សាទុក Software, Hardware បង្កើតនិងបញ្ជាក់ IP ដំឡើងអង្គចងចាំ វិធីសាស្រ្តក្នុងការតម្លើង និងការបង្កើតសេវាដែលអាចប្រើប្រាស់បានដើម្បីធ្វើការផ្សំគ្នារវាង circuits និង silicon ដែលគេអាចរកឃើញភាគច្រើនក្នុងឧបករណ៍អេឡិចត្រូនិចនានា។

នាពេលថ្មីៗនេះ សាកលវិទ្យាល័យ UD បានកំពុងតែពង្រឹង និងបង្កើនគុណភាពអប់រំផ្ទៃក្នុង ការអភិវឌ្ឍ និងធ្វើទំនើបកម្មកម្មវិធីសិក្សា និងនវានុវត្តន៍សម្រាប់បង្កើនសមត្ថភាពនិស្សិត ក៏ដូចជាបង្កើនគុណភាពបង្រៀនផងដែរ។ សាកលវិទ្យាល័យបាន ផ្សារភ្ជាប់ជាមួយគុណតម្លៃនៃមិត្តភាព និងច្នៃប្រឌិតប្រកបដោយប្រសិទ្ធភាព និងបំពេញការងារប្រកបដោយគុណភាពវិជ្ជាជីវៈ (Quality-Devotion-Professional Effectiveness-Creation and Friendliness) មានគោលបំណងប្រែក្លាយខ្លួនទៅជាសាកលវិទ្យាល័យមួយដែលឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលផ្តល់នូវជំនាញជាច្រើនក្នុងវិស័យ វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្តធម្មជាតិ វិទ្យាសាស្រ្តសង្គម មនុស្សសាស្រ្ត និងឱសថសាស្រ្ត។ គោលបំណងមួយទៀតដែលសាកលវិទ្យាល័យចង់ចាប់យកនោះគឺប្រែក្លាយខ្លួនអោយទៅជាមជ្ឈមណ្ឌលផ្សារភ្ជាប់ទំនាក់ទំនងផ្នែកស្រាវជា្រវ និងអភិវឌ្ឍថ្នាក់ជាតិ និងក្នុងឆាកអន្តរជាតិផងដែរ។

សាកលវិទ្យាល័យបច្ចេកវិទ្យានិងអប់រំ (UTE-UD) ជាសាកលវិទ្យាល័យសាខារបស់សាកលវិទ្យាល័យ។ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យានិងអប់រំ (UTE-UD) នាពេលបច្ចុប្បន្ននេះមានសាស្ត្រាចារ្យចំនួន ២៥០នាក់សម្រាប់បម្រើសេវាអប់រំដល់សិស្សនិស្សិតចំនួន ១៧ជំនាញក្នុងវិស័យវិស្វកម្ម ដូចជាវិស្វកម្មមេកានិក វិស្វកម្មមេកាត្រូនិក បច្ចេកវិទ្យាមនុស្សយន្ត និងព័ត៌មានវិទ្យា។

ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ១៩៥៧ មក Hue University (HU) បានរៀបចំនិងបង្កើតជាគ្រឹះស្ថានឧត្តមសិក្សាស្នូលមួយក្នុងប្រទេសវៀតណាម ដែលផ្តោតសំខាន់លើជំនាញស្រាវជ្រាវ។ តាមរយៈការបង្រៀននិស្សិតដែលមានសមត្ថភាព និងផលិតនូវធនធានមនុស្សដែលមានសក្កានុពលក្នុង វិស័យការងារ វិស័យឧស្សាហកម្ម និងទំនើបកម្មក្នុងប្រទេសវៀតណាម សាកលវិទ្យាល័យ Hue មានភាពជោគជ័យគួរឱ្យកត់សម្គាល់ដោយរក្សាបាននូវ 

កេរ្តិ៍ឈ្មោះខ្លួនជាសាកលវិទ្យាល័យឆ្នើមមួយក្នុងចំណោមសាកលវិទ្យាល័យផ្សេងៗទៀត។ នាពេលបច្ចុប្បន្ននេះ HU មានមហាវិទ្យា ល័យធំៗ ចំនួន ៨រួមមាន៖ វិទ្យាសាស្រ្ត អប់រំ ឱសថសាស្រ្ត កសិកម្ម និងព្រៃឈើ សេដ្ឋកិច្ច ភាសាបរទេស សិល្បៈ និងនីតិសាស្រ្ត និងមហាវិទ្យាល័យពីរតូចៗទៀតរួមមាន ទេសចរណ៍ និងការអប់រំកាយ ក្នុងរចនាសម្ព័ន្ធរួមមួយ។ សាកលវិទ្យាល័យវិទ្យាសាស្រ្ត ហេ (HU) ជាស្ថាប័នរដ្ឋមួយសម្រាប់បម្រើអោយផ្នែកវិទ្យាសាស្រ្តផងដែរ។ HU មាននិស្សិតសរុបប្រហែល ៥០០០០ នាក់ ក្នុងនោះមានសិស្សានុសិស្សឆ្នើមមកពីថ្នាក់វិទ្យាល័យសម្រាប់ត្រៀមចូលមហាវិទ្យាល័យចំនួន ២០០នាក់ និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋានចំនួន ៥០០នាក់ និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤២០០០នាក់ និស្សិតថ្នាក់អនុបណ្ឌិតចំនួន៤០០០នាក់ និស្សិតថ្នាក់បណ្ឌិតចំនួន ៣៥០នាក់ និងនិស្សិតអន្តរជាតិជាង២០០នាក់ថែមទៀត។ បច្ចុប្បន្ននេះ មានចំនួនបុគ្គលិកសរុបចំនួនជាង ៣៨០០នាក់ រួមមានទាំងសាស្រ្តាចារ្យដែលមានចំនួន២៥០នាក់ និងបណ្ឌិតចំនួន ៤៥០នាក់ អនុបណ្ឌិត ១២០០នាក់ និងនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រចំនួន ១៨០០នាក់។ ក្នុងដំណើរការសិក្សាក្នុងប្រទេស សាកលវិទ្យាល័យ HU ជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលបានជោគជ័យក្នុងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សាជាលក្ខណៈអន្តរជាតិផងដែរ។

សាកលវិទ្យាល័យស្វាយរៀង ជាសាកលវិទ្យាល័យមួយក្នុងតំបន់ភាគអាគ្នេយ៍នៃប្រទេសកម្ពុជា។ សាកលវិទ្យាល័យស្វាយរៀងត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង លើកកម្ពស់ការអភិវឌ្ឍន៍ និងការដឹកនាំតាមខេត្តនៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីសិក្សាដែលមានការទទួលស្គាល់ដោយថ្នាក់ជាតិ និងអន្តរជាតិ។ សាកលវិទ្យាល័យស្វាយរៀងផ្តល់ជូនសិស្សនិស្សិតនូវការអប់រំដែលមានគុណភាពខ្ពស់ និងការអភិវឌ្ឍធនធានមនុស្សដ៏ប្រសើរមួយ ជូនដល់និស្សិតគ្រប់តំបន់នូវការសិក្សាដែលមានគុណភាពដូចគ្នារវាងនិស្សិតក្នុងទីក្រុង និងជនបទ។

សាកលវិទ្យាល័យស្វាយរៀងបានទទួលវិញ្ញាបនបត្រទទួលស្គាល់គុណភាពអប់រំដោយគណៈ កម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ក្នុងការផ្តល់នូវសេវាអប់រំថ្នាក់មូលដ្ឋាន ហើយក្រសួងអប់រំ យុវជន និងកីឡាបានចុះពិនិត្យវាយតម្លៃគុណភាពអប់រំជាប្រចាំផងដែរ។ សាកលវិទ្យាល័យស្វាយរៀងមានបុគ្គលិកសរុបចំនួន ២០០នាក់ និង និស្សិតជាង ៦០០០នាក់ដែលបានបញ្ចប់ការសិក្សា និងជាង ៤០០០នាក់ទៀតកំពុងសិក្សាក្នុងកម្មវិធីសិក្សាផ្សេងៗក្នុងសាកលវិទ្យាល័យ។ សាកលវិទ្យាល័យស្វាយរៀងមានមហាវិទ្យាល័យចំនួន ៥ធំៗរួមដូចជា (១) មហាវិទ្យា ល័យសិល្បៈ មនុស្សសាស្រ្តនិងភាសាបរទេស (២) មហាវិទ្យាល័យពាណិជ្ជសាស្រ្ត (៣) មហាវិទ្យាល័យកសិកម្ម (៤) មហាវិទ្យាល័យវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា (៥) មហាវិទ្យាល័យវិទ្យា សាស្ត្រសង្គម។

សាកលវិទ្យាល័យស្វាយរៀងមានកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ ឧស្សាហកម្ម និងអង្គការផ្សេងៗទៀតផងដែរ នៅក្នុងប្រទេស។ ចំណែកទំនាក់ទំនងក្រៅប្រទេសវិញ សាកលវិទ្យាល័យស្វាយរៀងបានចាប់ដៃគូសហការជាមួយសាកលវិទ្យាល័យក្នុងប្រទេសចិន អ៊ឺរ៉ុប និង បណ្តាប្រទេសក្នុងទ្វីបអាស៊ីផ្សេងៗទៀត។ កិច្ចសហប្រតិបត្តិការនេះបានអនុញ្ញាតិអោយបុគ្គលិក និស្សិត មានឱកាសសិក្សានៅក្រៅប្រទស ដែលក្នុងនោះគួរបញ្ជាក់ផងដែរថាបុគ្គលិកក្នុងសាកលវិទ្យាល័យស្វាយរៀងបានសិក្សានៅប្រទេសអូស្ត្រាលី រ៉ូម៉ានី និង វៀតណាម ខណៈពេលដែលនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងកំពុងតែបន្តការសិក្សានៅប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអ៊ឺរ៉ុប និងអាស៊ី។

digi-che-asia-erasmus


 

The European Commission's support for the production of this website does not constitute an endorsement of the contents, which reflect the views only of the authors, and the Commission cannot be held responsible for any use which may be made of the information contained therein.

ទំនាក់ទំនង