ដៃគូគម្រោង
ដៃគូគម្រោងនេះរួមមាន ៩ អង្គភាពដែលមកពី ប្រទេសចំនួន ៦ ដូចជា៖ ប្រទេសបីនៅក្នុងសហភាពអឺរ៉ុប (ក្រិក ឡុចសំបួរ និងព័រទុយកាល់) និងប្រទេសបីនៅក្នុងតំបន់អាស៊ី(វៀតណាម កម្ពុជា និង ឡាវ)។
ដៃគូគម្រោងក្នុងសហភាពអ៊ឺរ៉ុបដែលមានបទពិសោធន៍ច្រើន ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទានបដិភាគ ផ្តល់ឱ្យអ្នកចូលរួមគម្រោងនេះនូវភាពជំនាញអភិវឌ្ឍកម្មវិធីសិក្សា ការរៀបចំកិច្ចការរៀន ការផ្សព្វផ្សាយ និងការស្រាវជ្រាវដែលមានឥទ្ធិពលខ្លាំងបំផុត។
ដៃគូគ្រឹះស្ថានឧត្តមសិក្សាដែលចូលរួមក្នុងគម្រោងនេះរួមមាន៖ ស្ថាប័នដែលមកពីប្រទេសបីក្នុងទ្វីបអាស៊ី ដែលក្នុងនោះ បច្ចេកវិទ្យាអេឡិចត្រូនិកចុងក្រោយបំផុត ម៉ាស៊ីនស្វ័យប្រវត្តិកម្ម និងមនុស្សយន្ត (Electronics, Automation and Robotics) ដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច និងសង្គម។ ដៃគូគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាក្នុងគម្រោងនេះ មានទេព្យកោសល្យ និងជំនាញដ៏ល្អលើវិស័យសេដ្ឋកិច្ច និងសង្គម ព្រមទាំងមានមហាវិទ្យាល័យដែលជាប់ពាក់ព័ន្ធក្នុងវិស័យទាំងនោះផងដែរ។